លូ ម៉េង៖ អង្ករល្អជួយលើកកម្ពស់ម្ហូបអាហារ និងទេសចរណ៍កម្ពុជា

លូ ម៉េង៖ អង្ករល្អជួយលើកកម្ពស់ម្ហូបអាហារ និងទេសចរណ៍កម្ពុជា December 15, 2017 ម៉ោង 2:03 pm កម្ពុជាធ្លាប់បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតអង្ករជាលក្ខណៈអន្តរជាតិរយៈពេល 3ឆ្នាំជាប់ៗគ្នា គឺក្រោយប៉ុន្មានឆ្នាំប៉ុណ្ណោះបន្ទាប់ពីកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហភាពអឺរ៉ុប ជាលើកដំបូងក្នុងឆ្នាំ2008។ ឆ្នាំ2012 ជាឆ្នាំដំបូងបំផុតដែលអង្ករកម្ពុជាទទួលបានពានជាអង្ករល្អបំផុតប្រចាំឆ្នាំ ដែលកាលនោះការយកអង្ករចេញទៅប្រកួតមិនទាន់ទទួលបានការចូលរួមទូលំទូលាយនោះទេ។ ដោយមើលឃើញពីការរីកចម្រើនក្នុងវិស័យស្រូវអង្ករ ខណៈមានក្រុមហ៊ុន និងសហគមន៍កសិកម្មកាន់តែច្រើនបានចូលរួមក្នុងសកម្មភាពធុរកិច្ចស្រូវអង្ករ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំការប្រកួតប្រជែងជ្រើសគុណភាពអង្ករតាមរយៈការចម្អិនបាយ ដោយផ្តោតលើលក្ខណៈ 4យ៉ាងនៅមុនពេល និងក្រោយពេលចម្អិន មានដូចជា រូបរាងសាច់អង្ករ សំណើម ក្លិនក្រអូប និងប្រវែងគ្រាប់អង្ករ ដើម្បីទទួលបានអង្ករល្អបំផុតសម្រាប់យកទៅប្រកួតជាលក្ខណៈអន្តរជាតិនាពេលខ