សហគ្រិនជោគជ័យនៅកម្ពុជា (Chief Luu Meng (Food & Beverage, Hospitality)
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជារីកលូតលាស់ជាមធ្យមនៅក្នុងរង្វង់៧ភាគរយ រយៈពេល២ទសវត្សរ៍ចុងក្រោយនេះ វិស័យសណ្ឋាគារ បដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈ ក៏រីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានឆ្លើយតបទៅនឹងតម្រូវការរបស់ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងទៅនឹងការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋផងដែរ។
FORWARD សូមបង្ហាញសហគ្រិនជោគជ័យក្នុងស្រុក៣រូបក្នុងអាជីវកម្មទាំងនេះ។
FORWARD សូមបង្ហាញសហគ្រិនជោគជ័យក្នុងស្រុក៣រូបក្នុងអាជីវកម្មទាំងនេះ។
ឧកញ៉ា សុខ គង់Oknha Sok Kong (Petroleum, Hospitality)លោកជាអគ្គនាយកក្រុមហ៊ុនវិនិយោគ សូគីម៉ិច គ្រុប ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០។ សូគីម៉ិច គ្រុប មានក្រុមហ៊ុនចំណុះជាច្រើន ដូចជា ក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច សណ្ឋាគារសុខា (មាននៅរមណីយដ្ឋាន ឋានសួគ៌បូកគោខេត្តកំពត ខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ) បាលូនអង្គរ (Angkor Balloon) ដែលអាចជិះដល់កម្ពស់១៨០ម៉ែត្រ សម្រាប់ឱ្យភ្ញៀវទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃសម្រស់ប្រាសាទបុរាណក្នុងតំបន់អង្គរ និងកាស៊ីណូ Sokha Vega ជាដើម។
លោក លូ ម៉េងChief Luu Meng (Food & Beverage, Hospitality)
លោកបានចាប់ផ្តើមវិនិយោគលើវិស័យភោជនីយដ្ឋានតាំងពីឆ្នាំ១៩៩៧។ លោកស្រឡាញ់ផ្នែកម្ហូបអាហារ ដោយសារម្តាយ និងជីដូនរបស់លោកសុទ្ធតែជាចុងភៅ។ លោកមានបទពិសោធន៍ជាចុងភៅ ជាច្រើនឆ្នាំ ក្នុងសណ្ឋាគារលំដាប់ពិភពលោកជាច្រើនកន្លែង បន្ទាប់ពីសិក្សាផ្នែកនេះជាង១០ឆ្នាំពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ លោកត្រូវបានបោះឆ្នោតជាប់ឈ្មោះជាកំពូលមេចុងភៅមួយរូបក្នុងតំបន់អាស៊ី។ លោកជាអគ្គនាយកក្រុមហ៊ុន Almond Group ហើយជាដៃគូរបស់ក្រុមហ៊ុន Thalias ផងដែរ។ លោក លូ ម៉េង ជាប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងជាអ្នកលើកស្ទួយផលិតផលក្នុងស្រុក គឺ ម្រេចកំពត និងស្ករត្នោត នៅលើទីផ្សារអន្តរជាតិផងដែរ។ ក្រៅពីតួនាទីខាងលើនេះ លោកក៏ជានាយកប្រតិបត្តិសមាគមពាណិជ្ជកម្មហុងកុងប្រចាំកម្ពុជា ដែលត្រូវបានបើកសម្ពោធឱ្យដំណើរការក្នុងឆ្នាំ២០១៦។
លោក ឃន ឈុនដារ៉ា
Mr. Khorn Chhundara (Food & Beverage)លោកជាសហគ្រិនវ័យក្មេងមួយរូបដែលកំពុងជោគជ័យក្នុងមុខជំនួញ។ លោកជានាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI (KOI Thé)។ លោកបានចាប់ផ្តើមអាជីវកម្មដំបូង ក្នុងវ័យ២៣ឆ្នាំ ជាមួយនឹងក្តីស្រមៃចង់ក្លាយជាសហគ្រិនមួយរូប ហើយក៏បាននាំយក KOI Café franchise មកកម្ពុជាក្នុងឆ្នាំ២០១៣ និងបានពង្រីកខ្លួនជាបន្តបន្ទាប់ ពី១សាខា ដល់៤សាខា គិតដល់ឆ្នាំ២០១៦។ ក្នុងអាជីវកម្មមួយនេះ លោកក៏បានទទួលពានរង្វាន់អាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ផងដែរ ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

Comments
Post a Comment