Posts

Showing posts from August 10, 2021
Image
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់សិទ្ធិផ្តាច់មុខឱ្យ ក្រុមហ៊ុន វើលដ៍ ដាយនីងជាអ្នករៀបចំម្ហូបអាហារ គ្រប់កម្មវិធី ដែលនឹងមកដល់នាពេលឆាប់ៗនេះ នៅ PH Grand Hall (ភ្នំពេញ)៖  វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធអលមិន គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សេវាកម្មម្ហូបអាហារផ្តាច់មុខជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីរៀបចំ ចាត់ចែង និងដំណើរការសេវាកម្មម្ហូបអាហារនៅ ភីអេច ហ្គ្រេនហល (PH Grand Hall) នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុន វើលដ៍ ដាយនីង នឹងផ្តល់ជូននូវម្ហូបជាតិ និងអន្តរជាតិដ៏ច្រើនលើសលប់ ដោយរួមបញ្ចូលមិនត្រឹមតែម្ហូបទាខ្វៃក្វាងទុង និងជ្រូកគូលេនខ្វៃប្រចាំហាងយីសាងប៉ុណ្ណោះទេ ថែមទាំងមានសាច់គោ និងសាស៊ីមី ដែលមានគុណភាពខ្ពស់ប្រចាំភោជនីយដ្ឋាន កាន់ជី សាស៊ីមីបង្កងនាគប្រចាំភោជនីយដ្ឋានសេវិនស៊ី ព្រមទាំងម្ហូបខ្មែរប្រចាំហាង អ៊ុយគុយទាវ និងគ្រឿងហ្គាឌិន ព្រមទាំងមានការលាយបញ្ចូលម្ហូបសិង្ហបុរី ហ្វឺ-ម្ហូបវៀតណាម ម្ហូបអ៊ីតាលី និងបារាំងជាច្រើនមុខរបស់ភោជនីយដ្ឋាន វើលដ៍ ដាយនីង។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃដដែលនេះ រវាងលោក លូ ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត និង អលមិន គ