ក្រុមហ៊ុនបដិសណ្ឋារកិច្ច អល មិនគ្រុប និងនិយោជិក រួមទាំងថ្នាក់ដឹកនាំរបស់ខ្លួនបរិច្ចាគថវិកា៥ពាន់ដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩
ក្រុមហ៊ុនបដិសណ្ឋារកិច្ច អល មិនគ្រុប និងនិយោជិក រួមទាំងថ្នាក់ដឹកនាំរបស់ខ្លួនបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ក្រុមហ៊ុនបដិសណ្ឋារកិច្ច អល មិនគ្រុប រួមជាមួយនិងនិយោជិត ព្រមទាំងថ្នាក់ដឹកនាំរបស់ខ្លួន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩សំរាប់ចាក់ជូនប្រជាជនកម្ពុជា។ ចូលរួមទាំងអស់គ្នាដើម្បីប្រជាជនយើង ដូចទៅហ្នឹងពាក្យចាស់ ជួយគ្នាក្នុងគ្នាលំបាក។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
Comments
Post a Comment