សហគ្រិនជោគជ័យនៅកម្ពុជា (Chief Luu Meng (Food & Beverage, Hospitality)

ស្របពេល​ដែល​សេដ្ឋកិច្ចកម្ពុជា​​រីកលូតលាស់​ជាមធ្យម​នៅក្នុង​រង្វង់​៧ភាគរយ ​រយៈពេល២ទសវត្សរ៍ចុងក្រោយនេះ​ វិស័យសណ្ឋាគារ បដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈ​ ក៏រីកចម្រើនគួរ​ឱ្យ​កត់សម្គាល់ ដោយបានឆ្លើយ​តបទៅនឹង​តម្រូវការរបស់ទេសចរជាតិ និងអន្តរជាតិ​ ព្រមទាំងទៅនឹង​ការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋ​ផងដែរ។​
FORWARD សូមបង្ហាញសហគ្រិនជោគជ័យក្នុងស្រុក៣រូប​ក្នុងអាជីវកម្មទាំងនេះ។
 ឧកញ៉ា សុខ​​ គង់Oknha Sok Kong (Petroleum, Hospitality)លោក​ជា​អគ្គនាយក​ក្រុមហ៊ុនវិនិយោគ សូគីម៉ិច គ្រុប ដែលត្រូវបានបង្កើត​ឡើង​ក្នុងឆ្នាំ​១៩៩០។  សូគីម៉ិច គ្រុប មាន​ក្រុមហ៊ុន​ចំណុះ​ជា​ច្រើន ដូចជា​ ក្រុមហ៊ុន​ប្រេងឥន្ធនៈសូគីម៉ិច សណ្ឋាគារ​សុខា​ (មាននៅរមណីយដ្ឋាន​ ឋានសួគ៌បូកគោខេត្តកំពត ខេត្តព្រះសីហនុ ខេត្តសៀមរាប និង​រាជធានីភ្នំពេញ) បាលូនអង្គរ (Angkor Balloon) ដែលអាចជិះ​ដល់​កម្ពស់១៨០ម៉ែត្រ សម្រាប់​ឱ្យភ្ញៀវទស្សនា​ទិដ្ឋភាព​ដ៏អស្ចារ្យ​នៃ​សម្រស់ប្រាសាទបុរាណ​ក្នុង​តំបន់អង្គរ និង​កាស៊ីណូ Sokha Vega ជាដើម។
លោក លូ ម៉េងChief Luu Meng (Food & Beverage, Hospitality)
Successful entrepreneurs
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

លោកបាន​ចាប់ផ្តើមវិនិយោគលើវិស័យភោជនីយដ្ឋានតាំងពីឆ្នាំ​១៩៩៧​។ លោកស្រឡាញ់​ផ្នែកម្ហូប​អាហារ​ ដោយ​សារ​ម្តាយ និងជីដូនរបស់លោក​សុទ្ធតែ​ជា​ចុងភៅ​។ លោក​មាន​បទ​ពិសោធន៍ជាចុងភៅ​ ជា​ច្រើន​ឆ្នាំ​ ក្នុង​សណ្ឋាគារ​លំដាប់​ពិភព​លោក​ជា​ច្រើនកន្លែង បន្ទាប់​​ពី​សិក្សាផ្នែក​នេះ​​​ជាង១០ឆ្នាំ​ពី​ប្រទេស​ម៉ាឡេស៊ី និងសិង្ហបុរី។​ លោកត្រូវ​បាន​បោះឆ្នោត​ជាប់​ឈ្មោះ​ជា​កំពូលមេចុងភៅ​មួយ​រូប​ក្នុង​តំបន់​អាស៊ី។ លោក​ជា​អគ្គនាយក​ក្រុមហ៊ុន Almond Group ហើយ​ជា​ដៃ​គូ​របស់ក្រុមហ៊ុន​ Thalias ផង​ដែរ។ លោក លូ ម៉េង​ ជាប្រធាន​សហព័ន្ធ​ទេសចរណ៍កម្ពុជា​ និងជា​អ្នក​លើកស្ទួយ​​ផលិតផលក្នុងស្រុក ​​គឺ ម្រេចកំពត​ និង​ស្ករត្នោត នៅលើទីផ្សារ​អន្តរជាតិ​ផងដែរ។ ក្រៅពី​តួនាទី​ខាងលើនេះ​ លោកក៏ជា​នាយកប្រតិបត្តិសមាគម​ពាណិជ្ជកម្ម​ហុងកុ​ងប្រចាំកម្ពុជា​ ដែល​ត្រូវ​បាន​បើកសម្ពោធឱ្យដំណើរការ​ក្នុងឆ្នាំ​២០១៦។​​
លោក ឃន ឈុនដារ៉ា
Mr. Khorn Chhundara (Food & Beverage)លោកជា​សហគ្រិន​វ័យ​ក្មេងមួយ​​​រូបដែល​កំពុង​ជោគជ័យ​​ក្នុង​មុខ​ជំនួញ​។ លោក​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Karanak Capital KOI ​​(KOI Thé)។ លោក​បាន​ចាប់ផ្តើមអាជីវកម្មដំបូង ក្នុងវ័យ​២៣ឆ្នាំ​ ជាមួយនឹង​ក្តីស្រមៃ​ចង់​ក្លាយ​ជា​សហគ្រិន​មួយ​រូប​ ហើយក៏​​បាន​នាំ​យក KOI Café franchise មក​កម្ពុជា​​​ក្នុងឆ្នាំ​២០១៣ និង​បាន​ពង្រីកខ្លួន​ជាបន្ត​បន្ទាប់ ពី​១​សាខា ដល់៤​​សាខា​ គិត​ដល់​​ឆ្នាំ​២០១៦​។ ក្នុងអាជីវកម្មមួយនេះ​ លោក​ក៏បាន​ទទួលពានរង្វាន់អាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ផង​ដែរ ពីសមាគម​សហគ្រិន​​វ័យក្មេងកម្ពុជា។
Source : https://www.forward-asia.com/km/business-kh/successful-entrepreneurs-sok-kong-lu-meng-and-khorn-chunndara/?utm_source=press-dara-pay&utm_campaign=Darapay

Comments

Popular posts from this blog

Uy Kuyteav & Yi Sang Restaurants exclusive VIP event @ Aeon Mall 2 Sen Sok City

Sweden funds hospitality training